LOTTA មានជំងឺ ATAXIA ត្រូវបានព្យាបាលដោយកោសិកាដើមបានជោគជ័យដាច់ខាត
ក្រោយពីបានព្យាបាលដោយកោសិកាដើម Lotta ដើរបានល្អជាងមុន នាងមានតុល្យភាពល្អប្រសើរជាងមុន ថែមទាំងអាចលោតឈរឡើង និងពត់ដោយមិនចាំបាច់កាន់អ្វីមួយ។
ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ – ជំងឺបាត់តុល្យភាព
នៅក្នុងខែកម្ភៈ ឆ្នាំ២០១៩ Lotta ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមួយ ataxia – ជំងឺបាត់តុល្យភាព spinocerebellar ផ្នែករឹង។ ចំពោះម្តាយ Sandra ពិភពលោកដូចជាត្រូវដួលរលំ។ អស់មួយរយៈគាត់បានកត់សម្គាល់ឃើញថា Lotta មានការលំបាកក្នុងការដើរ និងចក្ខុវិស័យរបស់នាងកាន់តែខ្លាំងឡើង។ ជាពិសេស ដោយសារតែគ្រូពេទ្យបានជូនដំណឹងដល់ Sandra ថាជំងឺនេះទាក់ទងដ់ហ្សែនដ៏កម្រជួបនេះមិនអាចព្យាបាលបានទេ ហើយគ្មានជម្រើសដើម្បីព្យាបាលនៅអាឡឺម៉ង់ទេ។
សំណាងល្អ គាត់បានស្គាល់គ្រួសារមួយដែលត្រូវបានព្យាបាលដោយកោសិកាដើមហើយទទួលបានលទ្ធផលល្អ។ ក្នុងនាមជាអ្នកម្តាយម្នាក់ គាត់ចង់ព្យាបាលកូនស្រី ប៉ុន្តែគាត់មិនអាចមានលទ្ធភាពសងចំណាយសម្រាប់ការព្យាបាល។ នោះក៏ជាពេលដែលគាត់ដឹងថាគាត់ត្រូវអំពាវនាវសុំការបរិច្ចាគប្រាក់ពីអ្នកទាំងអស់គ្នា។ ដោយមានជំនួយពីមិត្តភក្តិម្នាក់ ដែលជាអ្នកអ៊ីស្លាមម្នាក់ឈ្មោះ Gemeinsam mit Liebe បានការរួមគ្នាដើម្បីបង្កើតមូលនិធិសម្រាប់ Lotta ត្រូវបានបង្កើតចេញ។ កាសែត Berlin Berlin Kurier ដោយមានការរៃអង្គាសថវិកាបានរាយការណ៍អំពីបញ្ហារបស់ Lotta និងគោលដៅរបស់ពួកគេគឺដើម្បីព្យាបាលកោសិកា ។
វិធីសាស្រ្តព្យាបាលដោយកោសិកាដើមបានជោគជ័យដាច់ខាត
Lotta មានបញ្ហាក្នុងការធ្វើដំណើរ និងជើងញ័រខ្លាំង។ នាងចាប់យកដៃម្ខាងដើម្បីកាន់។ ក្នុងប្រវែងជាង៤០០ម៉ែត្រ នាងត្រូវការប្រើរទេះសម្រាប់ជនពិការ ដោយសារតែមានផលវិបាកសម្រាប់នាងក្នុងការធ្វើដំណើរឆ្ងាយបែបនេះ។ ពត់ លោត ឬក្រោកឡើងគឺអាចធ្វើទៅបានតែជាមួយការពឹងឬកាន់អ្វីមួយ។ ចក្ខុវិស័យត្រូវបានចុះខ្សោយយ៉ាងខ្លាំង។ ភ្នែកខាងឆ្វេងរបស់នាងត្រូវងងឹត និងគ្រាន់តែមើលឃើញក្រោម១០%ប៉ុណ្ណោះ។
បន្ទាប់ពីការចាក់បញ្ចូលកោសិកាដើមតែបីដង ការកែលំអបែបនោះបានចាប់ផ្តើមបង្ហាញ។ នាងបានពណ៌នាអំពីការកែប្រែដូចខាងក្រោម៖
√ ភ្នែកទាំងគូរបស់នាងលែងស្រពិចស្រពិលទៀតហើយ នាងដឹងច្បាស់ពីពណ៌ ហើយលែងធ្វើភ្នែកជ្រួញទៀត ឬក៏តិចតួចប៉ុណ្ណោះ។
√ បន្ទាប់៨ សប្តាហ៍ ត្រឡប់ទៅផ្ទះប្រទេសអាឡឺម៉ង់វិញ Lotta ដើរបានកាន់តែល្អ នាងមានតុល្យភាពល្អប្រសើរជាងមុន សូម្បីតែរាំរែក ក្រោកឈ រនិងពត់ខ្លួនដោយមិនចាំបាច់កាន់អ្វីមួយ។
ម្តាយរបស់ Lotta សប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ៖ “ការព្យាបាលនេះទទួលបានជោគជ័យដាច់ខាត។ វាជាការបំផុតដែលអាចកើតឡើងចំពោះកូនស្រីរបស់ខ្ញុំ។”
តាងនាមឱ្យអ្នកទាំងអស់ដែលមានជំងឺបាត់តុល្យភាព យើងខ្ញុំសង្ឃឹមថាការខិតខំនេះនឹងទទួលបានជោគជ័យ ហើយការព្យាបាលកោសិការដើមជំពោះជំងឺបាត់តុល្យភាពអាចជួយដល់មនុស្សជាច្រើនទៀត!
Source: steamcelltreatmentnow.com